Sunday, May 19, 2013

hot new

ពោធិ៍សាត់ៈ កម្លាំងនគរបាលខេត្តពោធិ៍សាត់ បានឃាត់ខ្លួនបុរសវ័យ ៤៧ឆ្នាំម្នាក់ តាមអំណាចដីកាតុលាការខេត្ត ពោធិ៍សាត់ ពីបទឆបោកនាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣ ក្នុងចំការរបស់ជនជាប់ចោទតែម្តង ស្ថិតនៅភូមិ ក្បាលត្រាច ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ម៉ូ លីដា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តពោធិ៍សាត់ បានឲ្យដឹង ថា ជនជាប់ចោទដែលឃាត់ខ្លួនខាងលើមានឈ្មោះ គុជ វ៉េង អាយុ ៤៧ឆ្នាំ រស់នៅភូមិឃុំខាងលើ។
លោក ម៉ូ លីដា បានបន្តថា ការឃាត់ខ្លួន លោក គុជ វ៉េង ធ្វើឡើងតាមអំណាចដីការបស់ចៅក្រម សាលាដំបូងខេត្ត ពោធិ៍សាត់ លេខ១១.ព.ស ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ ពីបទឆបោក ដែលបានប្រព្រឹត្តនៅភូមិខ្សាច់ល្អិត ឃុំ អន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១០។
ក្រោយឃាត់ខ្លួន ជនជាប់ចោទរូបនេះ ត្រូវបានបញ្ជូនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធី៕
Photo by DAP-NEWS

(ដកស្រង់ចេញអំពី គេហៈទំព័រដើមអម្ពិល)

No comments:

Post a Comment