Sunday, June 2, 2013

ទូរស័ព្វទំនើប HTC

ថ្មីៗ​នេះ​ក្រុមហ៊ុន​ Google ទើប​តែ​បាន​ធ្វើ​ការ​ប្រកាស​ចេញ​នូវ​ទូរស័ព្ទ​ទំនើប Samsung Galaxy S4 Nexus ‘Google Edition’ ​។ ដោយ​ឡែក​​មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង​​ពេល​នេះ​​ Google ក៏​បាន​ប្រកាស​ចេញ​​បន្ថែម​នូវ​​ទូរស័ព្ទ HTC One Nexus ថ្មី​ ដែល​​​ដំណើរការ​ដោយ ‘Google Edition’ មាន​​លក្ខណៈ​​នៃ​កម្មវិធី​ដូច​ជា​ស្រឡាយ​ទូរស័ព្ទ​ Nexus របស់​ក្រុមហ៊ុន​អញ្ចឹង​ដែរ ។

​ទូរស័ព្ទ HTC One ដែល​ត្រូវ​បាន​ក្រុមហ៊ុន Google យក​មក​បញ្ចូល​ជា​ប្រព័ន្ធ​ដំណើរការ ‘Google Edition’ ​​គឺ​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ 32GB ​និង​​គ្មាន​​ទំហំ​បន្ថែម​ពី microSD card ​នោះ​ឡើយ ហើយ​ទូរស័ព្ទ​នេះ​នឹង​ដំណើរការ​ដោយ Android 4.2.2 Jelly Bean ​ពេល​​ប្រកាស​ចេញ​លក់​នៅ​លើ Play Store របស់ Google ​នា​ថ្ងៃ​ទី ២៦ ខែ​មិថុនា ក្នុង​តម្លៃ​ត្រឹម​តែ $600 ប៉ុណ្ណោះ​ ។

សូម​បញ្ជាក់​ថា​ ជា​មួយ​នឹង​ការ​ផ្ដល់​ជូន​បទ​ពិសោធន៍​ក្នុង​ការ​​ប្រើ​ទូរស័ព្ទ HTC One ជា​ទូរស័ព្ទ Nexus បើ​យោង​ទៅ​តាម​​ប្រភព​ព័ត៌មាន​បាន​ឲ្យ​​ដឹង​ថា HTC One Nexus ​ត្រូវ​បាន​ក្រុមហ៊ុន HTC គ្រោង​នឹង​ផលិត​ចេញ​ក្នុង​ចំនួន​ត្រឹម​តែ 50,000 គ្រឿង​ប៉ុណ្ណោះ ​​ហើយ​​សម្រាប់​ចំនួន​មាន​កំណត់​នេះ​ទូរស័ព្ទ HTC One Nexus ក៏​ប្រហែល​ជា​មាន​លក់​​តែ​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក និង​នៅ​លើ Play Store របស់​ក្រុមហ៊ុន​ Google ​​ផង​ដែរ​ ៕
ប្រភព​ website ដើមអំពិល។ថច

No comments:

Post a Comment